អំពីសាលារៀន

ទំព័រដើម អំពីសាលារៀន
ចក្ខុវិស័យ
ពួកយើងមានចក្ខុវិស័យ ចង់ឃើញពិភពលោកមួយដែលសិស្សានុសិស្សគ្រប់រូបទទួលបាននូវការអប់រំដែលមានគុណភាព ផ្ដល់ឥទ្ធិពលដល់គាត់រកឃើញនូវអំណោយទានដែលព្រះអម្ចាស់ប្រទានឲ្យ និងកែប្រែពួកគាត់ឲ្យក្លាយទៅជាភ្នាក់ងារដែលនាំមកនូវការផ្លាស់ប្ដូរទៅកាន់សហគមន៍របស់ពួកគាត់ ព្រមទាំងទៅកាន់កន្លែងផ្សេងៗទៀត។
mg 9005
mg 9001
បេសកកម្ម

ពួកយើងមានបេសកកម្មក្នុងការផ្ដល់
– ការប្រកបដោយគុណភាពនិង គុណតម្លៃ
– ការបណ្ដុះបណ្ដាលគំនិតច្នៃប្រឌិត និងគំនិតសកល
– ការអភិវឌ្ឍអ្នកដឹកនាំដែលមានសក្ដានុពល សម្រាប់ការអភិវឌ្ឍសហគមន៍

គុណតម្លៃរបស់សាលាយើង
សាលាចំណេះទូទៅស្ពាននៃក្ដីសង្ឃឹមមាន គុណតម្លៃចំនួន៥ដូចជា៖
- សហគមន៍
- ឧត្តមភាព
- ការគោរព
- ភាពធន
- ភាពជាអ្នកដឹកនាំ
photo 2026 03 02 10 17 25
អគារសាលារៀន

បរិវេណសាលារៀនរបស់យើងមានអគារចំនួន២ខ្នង ដែលមានអគារសិក្សា១ខ្នង សាលប្រជុំ១ខ្នង អាហារដ្ឋាន និងតារាងបាល់ទាត់។ នៅក្នុងអគារសិក្សាមាន ២១បន្ទប់ដែលមានបន្ទប់ដូចជា៖ បន្ទប់សិក្សាចំនួន១៤បន្ទប់ បន្ទប់ចុះឈ្មោះចូលរៀនចំនួន១បន្ទប់ បន្ទប់នាយិកាចំនួន១បន្ទប់ ការិយាល័យ១បន្ទប់ បន្ទប់ប្រជុំ១បន្ទប់ បណ្ណាល័យ១បន្ទប់ បន្ទប់ពិសោធន៍១បន្ទប់ និងបន្ទប់តន្ត្រី១បន្ទប់។

សេវាកម្ម

សេវាកម្មផ្សេងៗ មានដូចជា៖

  1. តម្លៃឯកសណ្ឋានសិស្ស ថ្នាក់ទីមត្តេយ្យ ដល់ថ្នាក់ទី៦ ក្នុងមួយឈុត 15.00 USD
  2. តម្លៃកាតឈ្មោះសិស្ស ១ ម៉ឺនរៀល
  3. តម្លៃប្រឡងតេស្តកម្រិតសិក្សា ១ ម៉ឺនរៀល
  4. សេវាកម្មតម្លៃឡានទាំងទៅយក ហើយបញ្ជូនទៅវិញ 30.00 USD 

បញ្ជាក់៖   

  • ប្រសិនបើបង់៦ខែ ខាងសាលាចំណេះទូទៅ ស្ពាននៃសេចក្ដីសង្ឃឹម នឹងថែមជូនអាវយឺត១ ដោយឥតគិតថ្លៃ ។
  • ប្រសិនបើបង់១ឆ្នាំ ខាងសាលាចំណេះទូទៅ ស្ពាននៃសេចក្ដីសង្ឃឹម នឹងថែមជូនឯកសណ្ឋាន ១ឈុតនិងអាវយឺត១ ដោយឥតគិតថ្លៃ ។